រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រតិភូអាជ្ញាធរអគ្គសនីកម្ពុជា

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាល ក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយប្រតិភូអាជ្ញាធរអគ្គសនីកម្ពុជា ដែលដឹកនាំដោយ លោក ទូច វុទ្ធី នាយកកិច្ចការអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គសនីកម្ពុជា និងសមាសភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ក្នុងនោះមាន តំណាងមន្ទីររ៉ែ និងថាមពលខេត្តកោះកុង អាជ្ញាធរសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង មេភូមិ តំណាងក្រុមហ៊ុន L.Y.P Group ព្រមទាំងតំណាងប្រជាពលរដ្ឋទាំងពីរសង្កាត់ ដើម្បីប្រជុំពិភាក្សាលើការចុះពិនិត្យបច្ចេកទេផ្គត់ផ្គង់ និងផ្នែកសេវាពាក់ព័ន្ធ នៃការផ្តល់ថាមពលអគ្គិសនី ទូទាំងក្រុងរបស់ក្រុមហ៊ុន L.Y.P Group និងទទួលនូវសំណូមពរ និងតំរូវការនានារបស់ប្រជាពលរដ្ឋលើការប្រើប្រាស់អគ្គិសនី។
ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ August 14, 2019

អត្ថបទទាក់ទង