រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានទទួលការជួបប្រជុំ ជាមួយតំណាងក្រុមហ៊ុនមិត្តហ្វូន នៅសាលប្រជុំសាលាស្រុកកោះកុង

រដ្ឋបាលស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨៖៤៥ នាទីព្រឹក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជួបប្រជុំជាមួយតំណាងក្រុមហ៊ុនមិត្តហ្វូន ស្តីពីការចុះពិនិត្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុន វៀតធេល ខេមបូឌា "មិត្តហ្វូន" នៅសាលប្រជុំសាលាស្រុកកោះកុង សមាសភាពចូលរួម លោកនាយករដ្ឋបាលស្រុក តំណាងក្រុមការងារថ្នាក់ខេត្ត តំណាងមន្ទីរប្រែសនីយ៍ និងទូរគមនាគមន៍ខេត្ត លោកអនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន លោកអនុប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកកោះកុង អនុប្រធានអង្គភាពលទ្ធកម្ម លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ សរុប ១៤ នាក់ ។

ក្នុងកិច្ចប្រជុំនេះ លោក ជា សូវី អភិបាល នៃគណៈស្រុកកោះកុង បានលើកឡើងថា៖ ពាក់ព័ន្ធបណ្តាញសេវាមិត្តហ្វូន ក្នុងស្រុកកោះកុងនេះ គឺមានភាពរអាក់រអួលសេវានៅកន្លែងមួយចំនួន ក្នុងភូមិសាស្រ្តស្រុកកោះកុង ។ ដូចនេះ លោកអភិបាលបានស្នើដល់ក្រុមហ៊ុនពិនិត្យនូវប្រព័ន្ធបណ្តាញសេវានេះ ឡើងវិញ ដើម្បីអោយអតិថិជន ក៏ដូចជាអ្នកវិនិយោគងាយស្រួលទំនាក់ទំនង និងមកធ្វើការវិនិយោគក្នុងស្រុកកោះកុង ជាពិសេសលើវិស័យទេសចរណ៍ ។ លោកអភិបាលក៏បានបន្ថែមថាក្នុងនោះ ក៏មានបង្គោលមួយចំនួនមានច្បាប់ និងបង្គោលមួយចំនួនមិនមានច្បាប់អនុញ្ញាតិសាងសង់នោះទេ ដែលជាមូលហេតុនាំអោយអាជ្ញាធរស្រុក ពិបាកក្នុងការគ្រប់គ្រងទិន្នន័យ ដោយសារ បង្គោលអង់តែនខ្លះស្ថិតនៅលើដីឯកជននៃរដ្ឋ និងបង្គោលខ្លះនៅលើដីឯកជន ។

អត្ថបទ៖ សន សេង

រូបភាព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង