រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ បានបើកកិច្ចប្រជុំប្រចាំខែ ឧសភា នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង៖ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ បានបើកកិច្ចប្រជុំ ប្រចាំខែ ឧសភា ក្រោមការដឹកនាំដោយ លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការកិច្ចការស្រ្ដី និងកុមារស្រុក សមាសភាពមាន លោកជំទាវ សរ ស៊ីអ៊ីម ប្រធានគណៈកម្មាធិការកិច្ចការស្រ្ដី និងកុមារខេត្ត លោក លោកស្រីសមាជិក គ ក ស ក ស្រុក និងលោក លោកស្រី តំណាង គ ក ន ក ឃុំ សរុបចំនួន ១៧នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការកិច្ចការស្រ្ដី និងកុមារស្រុក បានមានមតិផ្ដាំផ្ញើទៅកាន់ សមាជិក អោយជម្រុញការផ្សព្វផ្យាយអំពី ជំងឺ កូវីដ ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបន្ថែមទៀត។

របៀបវារៈកិច្ចប្រជុំ៖

១.បើកកិច្ចប្រជុំស្ដីពីដំណើរការអនុវត្តន៍ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ ២.ពិនិត្យនិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែមីនា ៣.របាយការណ៍តាម ការិយាល័យ និងឃុំប្រចាំខែមេសា ៤.បញ្ហាប្រឈម និងដំណោះស្រាយ ៥.ផែនការសកម្មភាពបន្ត ៦.បូកសរុប និងបិទកិច្ចប្រជុំ

អត្ថបទ៖ឃិន វិសាល

អត្ថបទទាក់ទង