រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង ដឹកនាំគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង ចុះត្រួតពិនិត្យ និងវាយតម្លៃការជួសជុលផ្លូវទៅកាន់ភូមិកោះកុងក្នុង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យតាមដាន និងវាយតម្លៃការងារជួសជុលផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ៤,២៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលជាគម្រោងអភិវឌ្ឍរបស់រដ្ឋបាលស្រុក ទទួលការជួសជុលដោយក្រុមហ៊ុន ពៅ ផល្លា។
សមាសភាពដូចជា គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង អភិបាលរងស្រុក កងកម្លាំងអធិការដ្ឋាននគរបាល។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង