រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ : ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងគោលដៅ ដើម្បីកំណត់សមិទ្ធិផល និងបញ្ហាប្រឈមនានា នៃការអនុវត្តរចនាសម្ព័ន្ធថ្មី។
កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖
១-/ការធានានិរន្តភាពរដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
២-/ការគ្រប់បុគ្គលិក
៣-/ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ
៤-/ការផ្តល់សេវាតាមការិយាល័យច្រកចេញចូល
៥-/ការគាំទ្រដល់រដ្ឋបាលសង្កាត់
៦-/អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
៧-/អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង

កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ រួមទាំង លោក លោកស្រី អភិបាលរងក្រុង ,នាយក/នាយករងរដ្ឋបាលសាលាក្រុង, ប្រធាន/អនុប្រធានការិយាទាំងទាំង១៣ នៃរចនាសម័្ពន្ធថ្មីរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ។ ហើយរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង