រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងសិក្ខាសាលា ស្តីពីការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង។

ការសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ គឺសារមន្ទីរវប្បធម៌សាសនា និងរមណីយដ្ឋានទេសចរណ៍ ដែលនឹងលេចជារូបរាង នៅទល់មុខអាស្រមលោកយាយម៉ៅ តាមបណ្តោយផ្លូវជាតិលេខ ៤៨ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមគំរូប្លង់គោល ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះ មានខឿនសរុបទទឹង ៦៦ ម៉ែត្រ បួនជ្រុង និងកម្ពស់ ៤៣ ម៉ែត្រ ដើម្បីរម្លឹកនឹកគុណដល់វីរៈបុរសជំនាន់មុនៗដែលបានបូជាជីវិតបុព្វេហេតុរំដោះជាតិពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់ពេលបច្ចុប្បន្ន។

ដើម្បីផ្តល់ភាពងាយស្រួល គណៈកម្មការសាងសង់ នឹងរៀបចំទីធ្លារចំណតរថយន្តដ៏ធំមួយ ដោយនឹងទទួលមនុស្សរាប់ម៉ឺននាក់អំឡុងពេលមានពិធីបុណ្យទាន ឬមកលេងកម្សាន្តម្តងៗ។ ចំពោះផ្ទៃដីដែលតម្រូវការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សារមន្ទីរវប្បធម៌ សាសនា និងរមណីយដ្ឋានទេសចរណ៍ គឺសរុបជាង ២១៦ ហិចតា៕

អត្ថបទទាក់ទង