រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះ ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តទេពនិមិត្ត ដែល បានឧបត្ថម្ភ ថវិកាចំនួន ៥០០,០០០រៀល ( ប្រាំរយពាន់រៀលគត់) ក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

មូលនិធិដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួល បានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួយឱ្យសាខាកក្រក ខេត្តកោះកុង មានធនធានអាចធ្វើប្រតិបត្តិ ការសប្បុរសធម៌របស់ខ្លួន ដោយពុំមានការរើសអើង សំដៅចូលរួមចំណែក​ក្នុងការជួយសង្រ្គោះជីវិត ការកសាងភាពធន់ទៅ​នឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងកុមារការលើកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។ល។

អត្ថបទទាក់ទង