រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក និងទទួលបន្ទុកការងារច្រកចេញចូលតែមួយ ជួបជាមួយក្រុមការងារមកពីមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការផ្ដល់សេវាប្រកបអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម នៅសាលប្រជុំស្រុកមណ្ឌលសីមា ។

ថ្ងៃអង្គារ ៥កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦:០០ នាទីរសៀល លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក និងទទួលបន្ទុកការងារច្រកចេញចូលតែមួយ និងលោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញ ចូលតែមួយ ជួបជាមួយក្រុមការងារមកពីមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការផ្ដល់សេវាប្រកបអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម នៅសាលប្រជុំស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង