រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំកម្មវិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង។

កិច្ចប្រជុំត្រៀមរៀបចំកម្មវិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សាវរីយនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ លោកនាយក នាយករងរដ្ឋបាល លោកនាយកទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្តកោះកុង។

លោកអភិបាលរងខេត្ត សូមមន្ត្រីរាជការសាលាខេត្តទាំងអស់ ចូលរួមសហការ អោយបានល្អ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីអោយពិធីបើកការដ្ឋានទទួលបានលទ្ធផលល្អប្រសើរតាមផែនការ ដែលបានគ្រោងទុក ដោយកម្មវិធីប្រារព្ធទៅនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និងលោកជំទាវ នៅជាប់ផ្លូវជាតិលេខ៤៨ មុខអាស្រមលោកយាយ ម៉ៅ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ៕

អត្ថបទទាក់ទង