រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមការងារ ទទួលបន្ទុកគ្រប់គ្រងគ្រួសាររស់នៅជាមួយមេរោគអេដស៍បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារជាជន ពិការ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១នាក់ ស្នាក់នៅបន្ទប់ជួល ជាមួយកូន៣នាក់ ស្រី២នាក់ ក្នុងភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

នាឱកាសនោះក្រុមការងារសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ នឹង សូមអោយបងប្រុសកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សម្ភារដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស ទឹកត្រី ៦ដប អាវយឺត២ ទឹកផ្លែឈើស្រស់១២កំប៉ុង មុង១ ភួយ១ កន្ទេល១ អាល់កុល១ដបតូច ធូបមូស២ប្រអប់ ថ្នាំបាញ់មូស២កំប៉ុងតូច​ ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល។

អត្ថបទទាក់ទង