រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីគ្រុនឈាម បានធ្វើការអប់រំផ្សព្វផ្សាយស្តីពីការបង្ការជំងឺគ្រុនឈាម ដល់ប្រជាជន និងសិស្សានុសិស្ស នៅតាមសហគមន៍

កម្មវិធីគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តកោះកុង សហការ ជាមួយកម្មវិធីគ្រុនឈាម ស្រុកប្រតិបត្តិស្រែអំបិល មណ្ឌលសុខភាពជីផាត បានធ្វើការអប់រំផ្សព្វផ្សាយស្តីពីការបង្ការជំងឺគ្រុនឈាមដល់ប្រជាជននៅតាមសហគមន៍ តាមរយ:ការចាក់មេក្រូផ្សព្វផ្សាយ ចែកPoster និងបិទ Poster នៅតាមភូមិប្រជាជន ក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង និងកម្មវិធីគ្រុនឈាមស្រុកប្រតិបត្តិស្មាច់មានជ័យ មណ្ឌលសុខភាពត្រពាំងរូង បានធ្វើការអប់រំផ្សព្វផ្សាយស្ដីអំពីជំងឺគ្រុនឈាម និងវិធីបង្ការ ដល់សិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាតាតៃ ដើម្បីឱ្យប្អូនៗយល់ដឹងអំពីជំងឺគ្រុនឈាម ចេះការពារខ្លួន ជៀសផុតពីមូសខ្លាខាំ និងចែករំលែកព័ត៌មានអំពីជំងឺគ្រុនឈាម ទៅដល់សហគមន៍របស់ពួកគាត់។

អត្ថបទទាក់ទង