រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់ ដឹកនាំដោយលោក កែវ សុគៀង ជំទប់ទី១ បាន ចាក់មេក្រូផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី ជំងឺCovid-19

ស្រុកកោះកុង ៖ នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីមានការណែនាំបន្ថែមពីរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំជ្រោយប្រស់ លោក កែវ សុគៀង ជំទប់ទី១ បានដឹកនាំជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ និងកម្លាំងប៉ុស្តិ៍បាលឃុំ បានចាក់មេក្រូផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅសាលាឃុំជ្រោយប្រស់ ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងភូមិមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង និងក្រុមគ្រួសារ និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។

អត្ថបទ៖ សន សេង

អត្ថបទទាក់ទង