រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារ ចែកអំណោយជូន ជនក្រីក្រចំនួន០៤ គ្រួសារ

ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ នឹងប្រជាការពារភូមិ នាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រខ្វះខាត ចំនួន ៤គ្រួសារ នៅភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ នឹងសាប៊ូលាដៃ១ដុំ ៕ ប្រភព រដ្ឋបាលឃុំព្រែកខ្សាច់

អត្ថបទទាក់ទង