រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីផ្សព្វផ្សាយគោលនយោបាយ វត្តសង្គហកុមារ នៅសាលាគណ គណៈធម្មយុត្តខេត្តកោះកុង

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (274)

ព្រះគ្រូកុម្ភបវរមុនី វង្ស ពិជ័យ ព្រះមេគណស្តីទីគណៈធម្មយុត្តិខេត្តកោះកុង លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បាននិមន្ត និងអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ វត្តសង្គហកុមារ នៅសាលាគណ គណៈធម្មយុត្តខេត្តកោះកុង។
ដោយមានការនិមន្ត ពីព្រះគ្រូឋានានុក្រមជាព្រះចៅអធិការវត្ត និងលោកអនុប្រធានមន្ទីរ មន្ត្រីប្រធានការិយាល័យជំនាញគណៈកម្មការអាចារ្យ ពុទ្ធបរិស័ទ ជាច្រើនរូប។
អង្គពិធីបានចូលរួមផ្សព្វផ្សាយ នូវគោលនយោបាយវត្តសង្គហកុមារ បានយ៉ាងផុសផុល ដើម្បីជាការយកទៅអនុវត្តនៅតាមបណ្ដាវត្ត នៃគណៈធម្មយុត្តិកនិកាយ ទូទាំងខេត្តកោះកុង ដើម្បីបញ្ជៀស នូវអំពើហិង្សាលើកុមារ ឬក៏ការបៀតបៀន ដោយប្រការផ្សេងៗហើយនឹងមាននៅមេរៀន ដែលមានជាអង្គច្បាប់ និងទីកន្លែងសម្រាប់ដោះស្រាយរាល់អំពើហិង្សាទាំងឡាយ ដល់កុមារសម្រាប់ជាការបញ្ជៀសឲ្យកុមារផុតអំពីអំពើហិង្សា និងការបៀតបៀន។ និងដើម្បីជាការរួមចំណែកអភិវឌ្ឍ ដល់កុមារ ក្នុងការទទួលបាននៅភាពកក់ក្ដៅ និងសិទ្ធិ ក្នុងការរស់រានមានជីវិតគ្រប់គ្រាន់ ដើម្បីទទួលបាននូវការអប់រំការបណ្ដុះបណ្ដាលនិងភាពកក់ក្ដៅពីមូលដ្ឋានមានវត្តអារាមជាដើម។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 5 នាទីមុន