រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។
ដោយផ្តោតលើរបៀបវារៈ
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១២
២-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង
៣-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋ
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការកំណត់ប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចលេខ ០៣៨/១៩ សសរ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្តីពីការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកោះកុង
៨-បញ្ហាផ្សេងៗ ៕

អត្ថបទទាក់ទង