រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំ ពិភាក្សា ស្តីពីការផ្ទុកលើសទម្ងន់ របស់រថយន្តដឹកជញ្ជូនធុនធ្ងន់ លើកំណាត់ផ្លូវលេខ ៤៨

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (210)

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពីការផ្ទុកលើសទម្ងន់របស់រថយន្តដឹកជញ្ជូនធុនធ្ងន់ លើកំណាត់ផ្លូវលេខ ៤៨ នៃក្រុមហ៊ុនដឹកជញ្ជូន ក្នុងខេត្តកោះកុង ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព លោកអភិបាល អភិបាលរង ក្រុង ស្រុក និងអ្នកពាក់ព័ន្ធនានា។

លោកអភិបាលស្តីទី បានលើកឡើងថា ក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជាប្រចាំ ដូច្នេះក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ត្រូវគោរពតាមគោលការណ៍ច្បាប់ ជៀសវាងការដឹកលើសទម្ងន់នាំអោយខួចខាតផ្លូវ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ ជាមួយគ្នានេះផងដែរ សូមមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ជម្រុញការអនុវត្តច្បាប់ អោយបានទៀងទាត់ និងជាប្រចាំ ចូលរួមក្នុងការអនុវត្តទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 17 វិនាទីមុន