រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង

លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង និងលោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩ ស្ថិតនៅវត្តសិលាមុន្នីគិរីរង្សីហៅវត្តថ្មបាំង ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមប្រធានបទរួមមាន៖
១.ការផ្តល់សេវារដ្ឋបាលរបស់ភ្នាក់ងាររដ្ឋ និង
២.ការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំគ្រប់ឃុំ។

អត្ថបទទាក់ទង