រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ២៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ទៅកាន់ឃុំជ្រោយប្រស់ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ២៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ទៅកាន់ឃុំជ្រោយប្រស់ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ សមាសភាពចូលរួមមាន ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ នៃស្រុកកោះកុង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មណ្ឌលសុខភាពឃុំ មេឃុំគ្រប់ឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍សុខភាព ក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនកាយរិទ្ធ ក្រុមយុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៤៣៣ នាក់ ស្រី ២៧៥ នាក់ នៅសាលាឃុំជ្រោយប្រស់។ នៅក្នុងពីធីជួបសំណេះសំណាល ជាមួយប្រជាពលនោះផងដែរ សម្តេចពិជ័យសេនា បានមានប្រសាសន៍ នូវខ្លឹមសារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-អរគុណសន្តិភាព និងស្ថាបនិកសន្តិភាព ។
២-រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេ គឺមនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់ៗរូប ។
៣-ចំពោះការកាត់ឆ្វៀលដី សម្តេច ឱ្យក្រុមការងារចុះពិនិត្យជាក់ស្តែង ដើម្បីស្នើសុំកាត់ឆ្វៀលដីចែកជូនប្រជាពលរដ្ឋ ឱ្យខានតែបាន ព្រោះតំបន់នេះជាតំបន់ប្រវត្តិសាស្រ្ត ដែលសម្តេចបានធ្លាប់តស៊ូពីមុនមក តែហាមការកាប់ទន្រ្ទានយកដីបន្តទៀត។
៤-ការអភិវឌ្ឍន៍វិស័យកសិកម្មធ្វើស្រែ-ចំការ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋបន្ទាប់ពីមុខរបរនេសាទ។
៥-សម្តេចបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការពារកុំឱ្យមានការឆ្លង ជំងឺកូវីត១៩ នៅក្នុងសហគមន៍។

អត្ថបទទាក់ទង