រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំរាយការណ៍អំពីសកម្មភាពដែលបានអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តបន្ដ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំរាយការណ៍អំពីសកម្មភាពដែលបានអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២០ និងទិសដៅសម្រាប់អនុវត្តបន្ដ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍កំពង់ផែស្រែអំបិល នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល នាយករងផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ប្រធានស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោកមេឃុំ ស្មៀនឃុំគ្រប់ឃុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១.ការរាយការណ៍ពីសកម្មភាពការងារដែលបានអនុវត្តក្នុងខែកក្កដា ឆ្នាំ២០២០ និងលើកផែនការសកម្មភាពសម្រាប់អនុវត្តបន្ដ
២.ពិភាក្សាការចុះបើកវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នៅតាមបណ្ដាឃុំទាំង ៦ នៃស្រុក
៣.ពិភាក្សាលើការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
៤.បញ្ហាផ្សេងៗ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង