រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា

សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារតំបន់នេះមានសក្ដានុពលទេសចរណ៍សំខាន់ដូចជា៖
-មានប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប
-មានកន្លែងចិញ្ចឹមត្រី និង ខ្យង ច្រើនប្រភេទ នៅក្នុងព្រៃកោងកាង
-មានអណ្ដូងបូរាណ ដែលមានទឹកសាប អាចអោយប្រជាជនប្រើប្រាស់បានគ្រប់រដូវ

  • មានស្ពានបេតុងប្រវែង ៦៦៦ម៉ែត្រ សម្រាប់ដើរទស្សនាកម្សាន្តក្នុងព្រៃកោងកាង
    -មានស្ពានយោល ប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរឆ្លងកាត់ទស្សនា ទេសភាពដងព្រែង
    -មានប៉ម ដែលមានកម្ពស់ ១៧ ម៉ែត្រ អោយភ្ញៀវឡើង ហើយអាចទស្សនាទេសភាពដ៏ខៀវស្រងាត់នៃព្រៃកោងកាង ព្រែក និងសមុទ្រផងដែរ
    -មានសត្វផ្សោតសមុទ្រ ដែលតែងតែធ្វើការបំលាស់ទី ពីដែនទឹកនៅមុខឆ្នេរពាមក្រសោប ទៅកាន់ ដែនទឹក ខេត្តត្រាតប្រទេសថៃ ដែលបច្ចុប្បន្នត្រូវបានអង្គការ IUCN កំពុងធ្វើការសហការជាមួយអាជ្ញាធរ អង្គភាពពាក់ពន្ធ័ ដើម្បីធ្វើការស្រាវជ្រាវ និងអភិរក្សសត្វផ្សោតនេះ ។
    ក្នុងសហគមន៍នេះ ក៏មានបម្រើនូវសេវាកម្ម សំខាន់ៗដូចជា៖
  • សេវាស្នាក់នៅ ហូបចុក និងលក់វត្ថុអនុស្សាវរីយ៍
  • សេវាជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ទេសភាពព្រៃកោងកាង សត្វស្លាប ស្វា សត្វអំពិល អំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋាន ។
DCIM\100MEDIA\DJI_0053.JPG

អត្ថបទទាក់ទង