រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យសព លោកស្រី ជិន សុភាព

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខា​ និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យសព លោកស្រី ជិន សុភាព អាយុ៥៨ ឆ្នាំ ដែលបានទទួលមរណៈភាពដោយរោគាពាធកាលពីថ្ងៃទី ០៣ខែកញ្ញា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យរុស្សី និងមានលំនៅដ្ឋានភូមិស្មាច់មានជ័យ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការអនុសាខា បាន ពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខ និងសោកស្តាយ ពីសំណាកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​ការបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ នៃសព ។ លោកប្រធាន និងក្រុមការងារទាំងអស់ ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលបុណ្យដែលអនុសាខាផ្តល់ជូនរួមមាន​ ៖ អង្ករ៥០គក ព្រមទាំងថវិកាចំនួន ៥០០,០០០រៀល ។

អត្ថបទទាក់ទង