រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមស្រុកគិរីសាគរ បាននាំយកអំណោយ មនុស្សធម៌ ឧបត្ថម្ភដល់ គ្រួសារ លោកតា ណុប ផុន

លោកស្រី អ៊ុន មករា អនុប្រធាន អនុសាខាកាកបាទក្រហមស្រុក តំណាងលោកប្រធានអនុសាខា និងក្រុមប្រឹក្សាឃុំកោះស្តេច បាននាំយកអំណោយ មនុស្សធម៌ មានអង្គរ ១០០ គីឡូ គ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន ក្នុងនោះរួម មានថវិកា អនុសាខាកាកបាទក្រហម ២០ ម៉ឺនរៀល ក្រុមប្រឹក្សាឃុំកោះស្តេច ២០ ម៉ឺនរៀល លោក មេភូមិកោះស្តេច ១០ ម៉ឺនរៀល ឧបត្ថម្ភដល់ គ្រួសារ លោកតា ណុប ផុន អាយុ ៥១ ឆ្នាំ ដែលមានជីវភាពខ្វះខាត ហើយជួបគ្រោះថ្នាក់ដោយម៉ាស៊ីនធ្វើទឹកកក វាយត្រូវក្បាល់ ហើយទើបតែត្រឡប់មកពីមន្ទីរពេទ្យ។

អត្ថបទទាក់ទង