រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មចិញ្ចិមត្រី នៅភូមិពាមក្រសោប១ ឃុំពាមក្រសោប

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មចិញ្ចិមត្រី នៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកមណ្ឌលសីមា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង ព្រមទាំងអញ្ជើញចូលរួមពីលោកស្រីប្រធានក្រុមប្រឹក្សាឃុំពាមក្រសោប លោកនាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងកសិករចិញ្ចឹមត្រី អ្នកលក់ធាតុចូល និងអ្នកទទួលទិញសរុបចំនួន ៤៨ នាក់ ស្រី ១៥ នាក់។ ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីបញ្ហាជួបប្រទះក្នុងអាជីវកម្មចិញ្ចឹមត្រី គោលបំណងនៃការបង្កើតបណ្តុំ និងអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តុំពីគ្រប់ភាគីទាំងអស់។ ក្នុងកិច្ចពិភាក្សានេះផងដែរ អ្នកចូលរួមបានចែករម្លែកនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា ត្រីប្រឈមនិងការកើតជម្ងឺក្នងពេលលូតលាស់ ខ្វះខាតសម្ភារក្នុងការចិញ្ចិមដូចជា ចំណី ប៉ាតង់ សំណាញ់ និងកាឆាង ។ល។ ក្រៅពីនោះបញ្ហាទីផ្សា ក៍ជាកង្វល់របស់ក្រុមកសិករចិញ្ចិមត្រីផងដែរ។ ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សមាជិកអង្គពិធីទាំងអស់បានឯកភាពគ្នាដោយបានលើកដៃ ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើសគណកម្មការបណ្តុំអាជីវកម្មចិញ្ចឹមត្រី ដែលមានសមាជិកស្ម័គចិត្តចូលរួមក្នុងបណ្តុំអាជីវកម្មចំនួន ៣៨ នាក់ ស្រី ១២ នាក់។ គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មចិញ្ចឹមត្រី ចំនួន ០៣ នាក់ ត្រូវបានបោះឆ្នោតជ្រើសរើស សម្រាប់ជាតំណាងអោយបណ្តុំទាំងមូល។ សម្រាប់ទិសដៅបន្ត៖ ១. CEW ចុះស្រង់ទិន្នន័យគ្រួសារបណ្តុំដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS, ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP, ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម កម្មវិធីបានបិតបញ្ចប់នូវវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលដូចការរំពឹងទុក។

អត្ថបទទាក់ទង