រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បាន ដឹកនាំកម្លាំងអ្នក ស្ម័គ្រចិត្ត យុវជនកក្រក រួមជាមួយអាជ្ញាធរមូលដ្ឋាន បាន ចុះជួយលើកផ្ទះជាអំណោយរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនគ្រួសារស្ត្រីមេម៉ាយ

សាខា កក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បាន ដឹកនាំកម្លាំងអ្នក ស្ម័គ្រចិត្ត យុវជនកក្រក រួមជាមួយអាជ្ញាធរមូលដ្ឋាន បាន ចុះជួយលើកផ្ទះជាអំណោយរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនគ្រួសារស្ត្រីមេម៉ាយរស់នៅជាមួយមេរោគអេដស៍ជួបការលំបាក ១គ្រួសារឈ្មោះ អ ច ថ អាយុ ៣៩ឆ្នាំ មានកូន០៣នាក់ ស្រី២នាក់ ក្នុងបន្ទុក នៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ គម្រោង សង់ផ្ទះ មួយ ខ្នង ប្រក់ ហ្វីប្រូស៊ីម៉ង់ ទទឹង ៤ ម៉ែត្រ និង បណ្តោយ ៨ ម៉ែត្រ នេះ ត្រូវបាន ក្រុមការងារ សាខា កាកបាទ ក្រហម កម្ពុជា ខេត្តកោះកុង ជួយ ជា សកម្មភាព មនុស្សធម៌ និង ឧបត្ថម្ភ ជា សម្ភារ : សំណង់ ។

លោក ឡុច ភិរ័ក្ស នាយករងសាខា បានអោយដឹងថា ព្រោះ ទឹកចិត្ត អាណិតអាសូរ គ្រួសារ ស្ត្រីម៉េម៉ាយជួបការលំបាកដូច នេះ ទើប លោកជំទាវ មិថុនា ភូ ថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប នឹងបានជំរុញអោយមាន ការកសាង ផ្ទះមួយ ខ្នង នេះ ឡើង ដើម្បី លើកកម្ពស់ជីវភាពស្ត្រីម៉េម៉ាយរស់នៅជាមួយមេរោគអេដស៍ កំពុងជួបការលំបាក ដោយ មិន បោះបង់ នរណាម្នាក់ ចោល នោះទេ ។

ក្រុមការងារ បានបន្ថែមទៀតថា នៅពេល សាងសង់រួចរាល់ សាខា កក្រក ខេត្តកោះកុងនឹងររៀបចំ ប្រគល់ជូន គ្រួសារ ពួកគាត់ នៅ ពេលវេលាសមស្រប ខណៈ បច្ចុប្បន្នកំពុង សាងសង់ ជិត រួចរាល់ ។ ចំណែក លោកស្រី អ ច ថ ដែលមាន វ័យ ៣៩ ឆ្នាំ រួមនឹងកូនៗ ពិតជាមាន ក្តី រីករាយ យ៉ាងខ្លាំង រហូត ទប់ទឹក ភ្នែក លែងជាប់ គ្រា ដែល បានឃើញក្រុម ការងារចុះ ជួយ លើកដាក់ គ្រឿងសំណង់ សង់ផ្ទះ ដែលជា អំណោយ របស់ សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

ស្ត្រី ជា មេ គ្រួសារ និងជាស្ត្រីម៉េម៉ាយ ផង ទៀត នោះ ក៏ ថ្លែង អំណរ អរគុណ ដល់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិក សមាជិកា គណៈកម្មាធិការ សាខា និងអាជ្ញាធរ ពាក់ ព័ ន្ឋ ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល បានធ្វើ អោយដល់ គ្រួសារ របស់ ពួកគាត់ មាន ក្តីសង្ឃឹម ក្នុងការ រស់នៅ និងស្នាមញញឹម ជាថ្មីឡើងវិញ ។

អត្ថបទទាក់ទង