រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សាការងារចាំបាច់ពាក់ព័ន្ធ និងការងារគ្រប់គ្រងវេបសាយ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង សម្រាប់រដ្ឋបាលក្រុងខេមរភូមិន្ទ។

កិច្ចប្រជុំពិនិត្យ ពិភាក្សាការងារចាំបាច់ពាក់ព័ន្ធ និងការងារគ្រប់គ្រងវេបសាយ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង សម្រាប់រដ្ឋបាលក្រុងខេមរភូមិន្ទ។

ក្រុមការងារព័ត៌មានវិទ្យាថ្នាក់ខេត្ត សូមថ្លែងអំណរគុណ មន្ត្រីបង្គោលព័ត៌មានវិទ្យាក្រុង ដែលបានបំពេញតួនាទី ភារកិច្ច បានល្អប្រសើរ ធ្វើឱ្យព័ត៌មាន និងសកម្មភាពរបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង សង្កាត់ ភូមិ និងការិយាល័យ អង្គភាពជុំវិញក្រុង ព្រមទងកម្លាំងប្រដាប់អាវុធ ក្នុងក្រុង ដើម្បីផ្សព្វផ្សាយជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋ ហើយក៏មានកិច្ចសហការល្អពីសំណាក់អស់លោក លោកស្រីមន្ត្រីរាជការ ដែលបានផ្តល់នូវរូបភាព នៃសកម្មភាពការងារ និងខ្លឹមសារដល់ក្រុមការងារ ដើម្បីចុះផ្សាយក្នុងគេហទំព័រ និងហ្វេសបុក រដ្ឋបាលខេត្តកោះកុង បានរហ័ស និងទាន់ពេលវេលា។ តាមរយៈព័ត៌មាន ដែលបានផ្សព្វផ្សាយ និងចែករំលែកពី សកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិតជាបង្ហាញឱ្យឃើញច្បាស់ពីសកម្មភាពការងារប្រចាំថ្ងៃទូទាំងក្រុង៕

អត្ថបទទាក់ទង