រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

សកម្មភាពការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ៖

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម ៧+២០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពកាត់ស្មៅ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចន្លោះគ.ម ១៧+០០០-គ.ម ២១+០០០
៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ៨១+០០០-គ.ម ១២២+០០០
៤. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលកន្លែងស្រុត ហើមប៉ោង ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម ១២៨+៦០០
៥. បន្តការងារថែទាំជាប្រចាំ ផ្លូវខេត្តលេខ១៤៨៥អា (ថ្មស - តានូន) សកម្មភាពកៀសម្រួល តួថ្នល់ក្រាលក្រួសក្រហម ចាប់ពីគ.ម ៣៨+៥០០-គ.ម ៣៩+៥០០។

អត្ថបទទាក់ទង