រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជួបជាមួយតំណាងប្រជាពលរដ្ឋមកពីឃុំកណ្តោល ស្រុកបូទុមសាគរ និងឃុំជីខលើ ឃុំជីខក្រោម ស្រុកស្រែអំបិល និងឃុំជីផាត ស្រុកថ្មបាំង ដែលស្នើសូមឱ្យមានដោះស្រាយបញ្ហាដីធ្លី។

លោក ទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជួបជាមួយតំណាងប្រជាពលរដ្ឋមកពីឃុំកណ្តោល ស្រុកបូទុមសាគរ និងឃុំជីខលើ ឃុំជីខក្រោម ស្រុកស្រែអំបិល និងឃុំជីផាត ស្រុកថ្មបាំង ដែលស្នើសូមឱ្យមានដោះស្រាយបញ្ហាដីធ្លី។

លោកអភិបាលស្តីទី បានថ្លែងអំណរគុណដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលពិភាក្សា ជាមួយរដ្ឋបាលខេត្ត អំពីការធ្វើការតវ៉ានៅមុខសាលាខេត្ត និងរាល់សំណូមពររបស់បងប្អូន នឹងផ្តល់ជូនលោកជំទាវអភិបាលខេត្តជ្រាប។ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការតវ៉ាវិលត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួនដោយរងចាំទទួលព័ត៌មានផ្សេងៗពីរដ្ឋបាលខេត្ត ឬក្រសួង និងសូមបងប្អូនថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវូដ-១៩៕

អត្ថបទទាក់ទង