រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មស្វាយចន្ទី នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មស្វាយចន្ទី នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ដែលកិច្ចប្រជុំបង្កើតបណ្តុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាថ្នាក់ដឹកនាំអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង និងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងអញ្ជើញចូលរួមពីអាជ្ញាធរឃុំ លោកមេភូមិ កសិករផលិត អ្នកលក់ធាតុចូល និងអ្នកទទួលទិញ មានអ្នកចូលរួមចំនួន ៤០នាក់ ស្រី ១៣ នាក់។ មានអ្នកស្ម័គ្រចិត្តចូលរួមបណ្តុំចំនួន ៣១ ស្រី ១២ នាក់។ ជ្រើសរើសគណកម្មការបាន ០៣ រូប គឺ លោក តូច នៀន ជាប្រធាន លោក អែល ប៊ុន ជាអនុប្រធាន និងលោកស្រី លួន ហួន ជាជារដ្ឋបាល និងហិរញ្ញិក។

  • សម្រាប់ទិសដៅបន្តរបស់បណ្តុំ៖
    ១. ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS
    ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP
    ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្ម។

អត្ថបទទាក់ទង