រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានធ្វើពិធីចំការបង្ហាញលើផលិតកម្មដំណាំត្រសក់ទ្រើង នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានធ្វើពិធីចំការបង្ហាញលើផលិតកម្មដំណាំត្រសក់ទ្រើង នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ២៣ នាក់ ស្រី ១១ នាក់ នៅពេលរសៀលថ្ងៃដដែល ក្រុមការងារក៏បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញលើបច្ចេកទេសដំណាំត្រសក់ទ្រើងនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួម ១៧ នាក់ ស្រី ១០ នាក់។ ជាលទ្ធផលកសិករ ៩២% គាត់បានយល់ដឹង និងពេញចិត្តចូលរួមវគ្គ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមដាំដំណាំត្រសក់ ជាពិសេសយល់ដឹងពីការដាំត្រសក់តាមបែបបច្ចេកទេសថ្មីនេះ។

អត្ថបទទាក់ទង