រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A គឺបេក្ខជនឈ្មោះ ខន សុវណាភូមិ ប្រឡងមណ្ឌលវិទ្យាល័យកោះកុង។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជាមានសេចក្តីត្រេកអរ ចំពោះប្អូន ខន សុវណ្ណាភូមិ ដែលប្អូនប្រឡងជាប់បាននិទ្ទេស A

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A គឺបេក្ខជនឈ្មោះ ខន សុវណាភូមិ ប្រឡងនៅមណ្ឌលវិទ្យាល័យកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជាមានសេចក្តីត្រេកអរ ចំពោះប្អូន ខន សុវណ្ណាភូមិ ដែលប្អូនប្រឡងជាប់បាននិទ្ទេស A ដោយមានការលើកជម្រុញលើកទឹកចិត្ត ពីឪពុក ម្តាយ និងការខិតខំបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូ រហូតដល់ប្អូនទទួលបានលទ្ធផលល្អដូចថ្ងៃនេះ។ ចំពោះរង្វាន់លើកទឹកចិត្ត ដែលផ្តល់ជូននាពេលនេះរួមមាន ថវិកា ៤ លានរៀល និងកំព្យូទ័រយួរដៃ ០១ គ្រឿង។

អត្ថបទទាក់ទង