រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះព្រហ្មសិរីញាណ ហេង សំបូរ បានប្រគល់ជូននូវ អង្ករកន្លះតោន មី ទឹកត្រី ទឹកសុីអុីវ មួយចំនួន ដល់មន្ទីរធម្មការ និងសាសនាខេត្តកោះកុង

ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះមេគណ នៃគណៈមហានិកាយខេត្តកោះកុងបានប្រគល់ជូននូវ អង្ករកន្លះតោន មី ទឹកត្រី ទឹកសុីអុីវ មួយចំនួន ដល់មន្ទីរធម្មការ និងសាសនាខេត្តកោះកុង សម្រាប់ទុកចាត់ចែង ធ្វើកិច្ចការមនុស្សធម៌តាមរយៈមន្ទីរធម្មការ និងសាសនាតទៀត។ ក្នុងនោះលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានថ្លែងអំណរព្រះគុណចំពោះព្រះមេគណ ដែលយកព្រះទ័យទុកដាក់ចំពោះកិច្ចការមនុស្សធម៌ ក្នុងសង្គម និងប្រគេនពរដល់ព្រះអង្គប្រកបទៅដោយ ពុទ្ធពរទាំងឡាយ៤ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង