រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះចងបដា និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំអំពីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅចំណុចទីតាំងតំបន់អេកូទេសចរណ៍ស្ទឹងពពក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ និងមានការចូលរួមពីយុវជន ស.ស.យ.ក ស្រុក ឃុំ និងយុវជនកាកបាទក្រហមស្រុក ចុះចងបដា និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំអំពីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅចំណុចទីតាំងតំបន់អេកូទេសចរណ៍ស្ទឹងពពក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាលក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋសហគមន៍ទេសចរណ៍ស្ទឹងពពកផងដែរ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង