រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា ស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌​ ផ្តល់ជូនគ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា សរុបចំនួន ៥២គ្រួសារ នៅឃុំពាមក្រសោប ៣០គ្រួសារ និង ឃុំទួលគគីរ ២២គ្រួសារក្នុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានបន្ត ចុះសួរសុខទុក្ខលោកស្រី គឹម សុខុម សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ ដែលរងគ្រោះដួលបាក់ដៃ បច្ចុប្ប្ន្នន្នសម្រាកនៅគេហដ្ឋានរបស់លោកស្រី។

ដោយ ហេង គីមឆនចំនួនទស្សនា (236)

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា ស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌​ ផ្តល់ជូនគ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា សរុបចំនួន ៥២គ្រួសារ នៅឃុំពាមក្រសោប ៣០គ្រួសារ និង ឃុំទួលគគីរ ២២គ្រួសារក្នុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានបន្ត ចុះសួរសុខទុក្ខលោកស្រី គឹម សុខុម សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ ដែលរងគ្រោះដួលបាក់ដៃ បច្ចុប្ប្ន្នន្នសម្រាកនៅគេហដ្ឋានរបស់លោកស្រី។

នាឱកាសនោះ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ នឹង សូមអោយបងប្អូនទាំងអស់ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សម្ភារដែលអនុសាខាបានផ្ដល់ជូនចំនួន៥៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២០គក្រ គ្រឿងឧបភោគបរិភោគ ១កញ្ចប់ ទឹកសុទ្ធ១យួរ និងអាវយឺត២អាវ ។
ដោយឡែកលោកស្រី គឹមសុខុម ដែលបានរងគ្រោះដួលបាក់ដៃ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និង លោកប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា បានឧបត្ថម្ភថវិកា ចំនួន២០០.០០០រៀល ដើម្បីជួយដល់លោកស្រី ក្នុងការព្យាបាលជម្ងឺផងដែរ និងជូនពរសូមអោយលោកស្រីសូមថែសុខភាពអោយបានល្អ និងឆាប់ជាសៈស្បើយពីជម្ងឺ។

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 53 វិនាទីមុន