រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពការងារដែលបន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

សកម្មភាពការងារដែលបន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកោះកុង
១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម 04+400 - គ.ម 5+450
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មជួសជុលហើមប៉ោងស្រុត ត្រង់គ.ម 48+500
៣. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលកន្លែងស្រុត ហើមប៉ោង ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម 104+000 - គ.ម 122+000
៤. បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពកៀសម្រួលតួថ្នល់ក្រាលក្រួសក្រហម។

អត្ថបទទាក់ទង