រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃសៅរ៍ ៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

សកម្មភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃសៅរ៍ ៤ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម ៤៨+៨០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មជួសជុលហើមប៉ោងស្រុត ត្រង់ចន្លោះគ.ម ៩២+០០០ - គ.ម ១០១+០០០
៣. បន្តការងារថែទាំជាប្រចាំផ្លូវខេត្តលេខ១៤៨៣ សកម្មភាពជួសជុលកន្លែងស្រុត ហើមប៉ោង ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ០០+០០០ - គ.ម ០២+០០០
៤. បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៥អា (ថ្មស - តានូន) សកម្មភាពកៀសម្រួលតួថ្នល់ក្រាលក្រួសក្រហម ។

អត្ថបទទាក់ទង