រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា បានចាត់អោយ លោកស្រី គង់ វាសនា អនុប្រធានអនុសាខាស្រុក និង ក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកសម្ភារ និងថវិកា មួយចំនួន ចូលរូមរំលែកទុក្ខគ្រួសារសព ០១គ្រួសារ ឈ្មោះ ជា សុខុន អាយុ៤៥ឆ្នាំ នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលទទួលមរណៈភាពដោយរោគាពាធ។

សាខា កក្រក ខេត្តកោះកុង ៖ ថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា បានចាត់អោយ លោកស្រី គង់ វាសនា អនុប្រធានអនុសាខាស្រុក និង ក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកសម្ភារ និងថវិកា មួយចំនួន ចូលរូមរំលែកទុក្ខគ្រួសារសព ០១គ្រួសារ ឈ្មោះ ជា សុខុន អាយុ៤៥ឆ្នាំ នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលទទួលមរណៈភាពដោយរោគាពាធ ។

នាឱកាសនោះ ក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខ ពីលោកប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបានបាត់បង មនុស្សជាទីស្រឡាញ់របស់ កូនចៅ ទាំងអស់គ្នា និងសូមអោយអ្នកទាំងអស់កុំអស់សង្ឃឹមបន្តប្រកបរបរជីវិតចិញ្ចឹមប្រចាំថ្ងៃអោយបានកាន់តែប្រសើរ តទៅថ្ងៃមុខ ជាពិសេសណែនាំជូនបងប្អូន អោយពួកគាត់ យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ។

សម្ភារដែលអនុសាខាចូលបុណ្យរួមមាន៖ អង្ករ២០គក្រ គ្រឿងឧបភោគបរិភោគ១កញ្ចប់ ទឹកសុទ្ធ២យួរ ព្រមទាំងថវិកាចំនួន ១០ម៉ឺន រៀល ។

អត្ថបទទាក់ទង