រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចាន់ វ៉ុន ជាប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោកម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ Save the Children និងអង្គការ IDE ប្រធានការិយាល័យ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម។

លោក ចាន់ វ៉ុន ជាប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោកម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ Save the Children និងអង្គការ IDE ប្រធានការិយាល័យ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម ០២វគ្គ ៖ ពេលព្រឹក បណ្តុះបណ្តាលនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ដែលមានអ្នកចូលរួមចំនួន ៣៤ នាក់ ស្រី ១៨ នាក់ ក្នុងនោះកសិករចូលរួមចំនួន ២៨ នាក់ ស្រី ១៨ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៦០% ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ហើយពួកគាត់ចង់ដាំ ៥០%។ ពេលល្ងាចបើកវគ្គបណ្តុះបណ្តាលនៅភូមិជ្រោយ ឃុំបឹងព្រាវ ដែលមានអ្នកចូលរួមសរុបចំនួន ៣៤ នាក់ ស្រី ១១ នាក ក្នុងនោះកសិករចូលរួមចំនួន ២៨ នាក់ ស្រី ១១ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលយល់បាន ៦៥ % វគ្គ ហើយពួកគាត់ចង់ដាំ ៥០%។

អត្ថបទទាក់ទង