រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

សកម្មភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០៖

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម ៣៣+០០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មជួសជុលហើមប៉ោងស្រុត ត្រង់គ.ម ៤៨+៧០០
៣. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ៧៧+០០០ - គ.ម ៨៨+០០០
៤. បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៥អា (ឃុំថ្មស - ឃុំតានូន ស្រុកបូទុមសាគរ) សកម្មភាពកៀសម្រួលតួថ្នល់ក្រាលក្រួសក្រហម៕

អត្ថបទទាក់ទង