រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

ថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ពិភាក្សា និងអនុម័ត ប្រតិទិនសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ២០២១-២០២៣
៣.ពិនិត្យ ពិភាក្សា និងអនុម័តលក្ខខ័ណ្ឌការងារមន្រ្តីរាជការរបស់រដ្ឋបាលស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឆ្នាំ២០២០
៥.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែ សីហា ឆ្នាំ២០២០ ។
៦.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង