រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារការិយាល័យជំនាញ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចុះប្រមូលព័ត៌មានស្តីពី ផលប៉ះពាល់នៃជំងឺកូវីត-១៩ ជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាលសិស្ស សិស្សានុសិស្សចំណេះទូទៅ សិស្សថ្នាក់អក្ខរកម្ម និងគណៈកម្មការមជ្ឈមណ្ឌលសិក្សាសហគមន៍ ដើម្បីវាយតម្លៃក្នុងការបើកសាលារៀនឡើងវិញ នៅដើមខែកញ្ញា

ក្រុមការងារការិយាល័យជំនាញ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកកោះកុង បានចុះប្រមូលព័ត៌មានស្តីពី ផលប៉ះពាល់នៃជំងឺកូវីត-១៩ ជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាលសិស្ស សិស្សានុសិស្សចំណេះទូទៅ សិស្សថ្នាក់អក្ខរកម្ម និងគណៈកម្មការមជ្ឈមណ្ឌលសិក្សាសហគមន៍ ដើម្បីវាយតម្លៃក្នុងការបើកសាលារៀនឡើងវិញ នៅដើមខែកញ្ញា ដែលមានសមាសភាពចុះចំនួន ១៦នាក់ និងបែងចែកជា២ក្រុម ក្រុមទី១ ដឹកនាំដោយលោក នង សំអុល ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល នៅសាលាបឋមសិក្សាយាយសែន និងសាលាបឋមសិក្សាព្រែកខ្សាច់ និងក្រុមទី២ ដឹកនាំដោយលោក នៅ សុគន្ធឧត្តម ប្រធានការិយាល័យផែនការ និងគ្រប់គ្រងជំនួយ នៅវិទ្យាល័យកោះស្តេច និងមជ្ឈមណ្ឌលសិក្សាសហគម ឃុំភ្ញីមាស ក្នុងស្រុកគិរីសាគរ។

អត្ថបទទាក់ទង