រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អំណោយមនុស្សធម៌ ជូនដល់ស្រ្តីកម្មការនីរោងចក្រដែលទើប នឹងសម្រាលកូន ចំនួន០៣ គ្រួសាររស់នៅសង្កាត់ស្មាច់មានជ័យ ០២គ្រួសារ និងសង្កាត់ដងទង់០១គ្រួសារ ក្រុងខេមរភូមិន្ទ

ដោយ រដ្ឋបាល​ខេត្ត​កោះកុងចំនួនទស្សនា (281)

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកសាខា សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីកម្មការនីរោងចក្រដែលទើប នឹងសម្រាលកូន ចំនួន០៣ គ្រួសាររស់នៅសង្កាត់ស្មាច់មានជ័យ ០២គ្រួសារ និងសង្កាត់ដងទង់០១គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ លោកនាយកសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកជំទាវប្រធាន ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ៖
១-សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជម្ងឺ១១មុខ តាមការកំណត់ របស់គ្រូពេទ្យ ។
២-សូមបំបៅទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាម រហូតដល់ទរាកអាយុបាន ៦ ខែនិងផ្តល់អាហារគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅកូនដោយទឹកដោះម្តាយ រហូតដល់កុមារមានអាយុ យ៉ាងតិច ២ឆ្នាំ។
៣-សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ ណាមួយនៃជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺរាក និងជម្ងឺឆ្លងដ៏ទៃទៀត និងយកទារក ឬកុមារដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូននាពេលនោះក្នុងម្នាក់ៗ ទទួលបាន ៖អង្ករ២៥គក្រ ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើ (Green tea) ១០កំប៉ុង ទឹកដោះគោខាប់៣កំប៉ុង សាប៊ូ ម្សៅកូនក្មេង២ដប អាវយឺត២ ថ្នាំបាញ់មូស១កំប៉ុង ធូបមូស១ប្រអប់ ខោទឹកនោមកូនក្មេង៥ខោ ឃីតទារក(កម្រាលដេក ខោ អាវ មួក)០១ឈុត ព្រមទាំងថវិកា ៨ម៉ឺនរៀល ដូចៗគ្នា៕

ព្រឹត្តិការណ៍ព័ត៌មាន
ពេញនិយម

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានជាប់ទាក់ទង

អគារលេខ ៦៧៧ ផ្លូវលេខ ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

អ៊ីមែល : info@kohkong.gov.kh

លេខទូរស័ព្ទ : (+855) 88 964 8999

© 2021
កែប្រែចុងក្រោយ : 31 នាទីមុន