រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ បានចំណាយពេលដ៏មានតម្លៃចូលរួមជាអធិបតី ក្នុងពិធីដ៏មានសារៈសំខាន់នេះ ជាមួយគ្នានេះផងដែរខ្ញុំក៏សូមចូលរួមអបអរចំពោះលោក គង់ មនោ ដែលត្រូវចូលកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមចូលរួមអបអរសាទរចំពោះមន្ត្រីនគរបាល ដែលបានត្រូវបំពាក់ឋានន្តរស័ក្កិនាពេលនេះ។ ខ្ញុំពិតជាមានសង្ឃឹមយ៉ាងមុតមាំថា លោកស្នងការ ពិតជានាំយកនូវបទពិសោធន៍ ជំនាញ សមត្ថភាពការងារ ដែលធ្លាប់អនុវត្តកន្លងមក មកប្រើប្រាស់នៅក្នុងអង្គភាពថ្មីឱកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យជាបន្តបន្ទាប់ មួយវិញទៀតគឺ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូល រួមទាំងការពារបាននូវបូរណភាពដឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការពារសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកំសាន្តនៅក្នុងខេត្តកោះកុងរបស់យើង៕

អត្ថបទទាក់ទង