រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យទីតាំងភូមិសាស្ត្រលើទីវាលជាក់ស្តែងនៅចំណុច វត្តចាស់ ព្រែករូង និងចំណុចភ្នំក្រុង ស្រុកគិរីសាគរ ខេត្តកោះកុង។

រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យទីតាំងភូមិសាស្ត្រលើទីវាលជាក់ស្តែងនៅចំណុច វត្តចាស់ ព្រែករូង និងចំណុចភ្នំក្រុង ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងការចុះពិនិត្យទីតាំងដីជាក់ស្តែងនេះ ក្រុមការងារបានបង្ហោះដ្រូនដើម្បីពិនិត្យមើលទីតាំងដីនោះទាំងមូល។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់លោកមេឃុំ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឱ្យទប់ស្កាត់ឱ្យបាននូវការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់។

អត្ថបទទាក់ទង