រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងជាប្រធានស.ស.យ.ក វិស័យធម្មការ និងសាសនាខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកា សហការជាមួយលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម លោកស្រី មេភូមិអន្លង់វ៉ាក់ បាននាំយកអំណោយចែក ជូនចំនួន ០២ គ្រួសារ

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងជាប្រធានស.ស.យ.ក វិស័យធម្មការ និងសាសនាខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកា សហការជាមួយលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម លោកស្រី មេភូមិអន្លង់វ៉ាក់ បាននាំយកអំណោយចែកជូនចំនួន ០២ គ្រួសារ៖
១.លោកតា ចាន់ ឃៀន និងភរិយា
២.លោក ខែម រ៉ែម និងភរិយា
ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលក្នុងមួយគ្រួសារទទួលបាន៖
១.ថវិកា ១០០,០០០៛
២.អង្ករ ២៥ គីឡូក្រាម
៣.មីម៉ាម៉ា ១ កេះ
៤.ទឹកត្រី និងទឹកសុីអិវ ១ យួរ
៥.ទឹកដោះគោ ស្ករ តែ
ក្នុងឱកាសនោះលោក ប្រធាន បានពាំនាំការសួរសុខពីលោកជំទាវ មិថុនា ភូថង ដែលជាប្រធាន ស.ស.ស.យ.ក ខេត្តកោះកុង ដល់គ្រួសារទាំងពីរផងដែរ។

អត្ថបទទាក់ទង