រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលក្រោមអធិបតីភពឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល នៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២:៣០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា បានដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីជួបសំណេះសំណាលក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល លោកប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិគ្រប់ភូមិ ស្ថិតនៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា


អត្ថបទទាក់ទង