រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

​លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក​កោះកុង ដឹកនាំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់​របស់​ក្រុមប្រឹក្សា​ស្រុកកោះកុង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលស្រុក​កោះកុង បានរៀបចំ​វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់​របស់​ក្រុមប្រឹក្សា​ស្រុកកោះកុង ក្រោមអធិបតីភាព​លោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុកកោះកុង និងមានការចូលរួមពី​លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកោះកុង នាយករដ្ឋបាលសាលា​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី​ប្រភេទ​ ក្រុមប្រឹក្សា​ឃុំទាំងបួន មណ្ឌលសុខភាព​ត្រពាំងរូង ប៉ុស្ដិ៍​សុខភាព​ជ្រោយប្រស់ ប៉ុស្ដិ៍​រដ្ឋបាល​នគរបាលឃុំជ្រោយប្រស់​ និងប្រជាពលរដ្ឋ​ឃុំជ្រោយប្រស់ នៅវត្ត​ជ្រោយប្រស់​។​
ក្នុងឱកាស គណៈអធិបតី បាន​ផ្តោតយកចិត្តទុកដាក់លើ​កិច្ចការងារ​សន្តិសុខ ០៩ចំណុច ជាពិសេស​គឺ​បញ្ហាគ្រឿងញៀន និងចរាចរណ៍ ដោយណែនាំទៅ​មេប៉ុស្ត៍​រដ្ឋបាល​ឃុំត្រូវ​ធ្វើការ​រឹតបន្តឹង និង​ចុះ​ល្បាត​អោយ​បានទៀងទាត់នៅតាម​ទីសាធារណៈដែលមានការ​ប្រមូលផ្តុំ។​
ចុងក្រោយ គណៈអធិបតី បាន​ជូនពរ​ដល់​សមាជិកទាំងអស់​នៃ​វេទិកា សូមទទួលបាននូវ​សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេស​ជៀសឆ្ងាយពីជំងឺកូវីដ-១៩ សូមបងប្អូន​ចូលរួម​ធ្វើ​អនាម័យ​ការពារខ្លួនឯង តាមការណែនាំរបស់​ក្រសួងសុខាភិបាល​។​

ប្រភព : អ៊ឹង បឺត

អត្ថបទទាក់ទង