រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

ថ្ងៃ១៣ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០: រដ្ឋបាលក្រុងខេមរភូមិន្ទ  បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត :

   ១./ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤  អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

  ២./ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រចាំខែ សីហា  ឆ្នាំ២០២០ ។

  ៣./ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្តម្ភជូនមន្រ្តី - បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង៣ សម្រាប់ខែ សីហា  ឆ្នាំ២០២០ ។

 ៤./ បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង