រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE អមដំណើរដោយលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោក លោកស្រី និងមន្រ្តីរាជការ ដែលជាសមាជិកកម្មវិធី ASPIRE បានចុះជួបសួរសុខទុក្ខ ពិនិត្យស្រះ និង កាឆាង ចិញ្ចឹមត្រីស្ពុង និង ត្រីតុកកែ នៃកសិដ្ឋានរបស់កសិករឈ្មោះ ឆេង ឈុន ដែលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី (អ្នកប្រមូលទិញ) មណ្ឌលសីមា ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង។

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE អមដំណើរដោយលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោក លោកស្រី និងមន្រ្តីរាជការ ដែលជាសមាជិកកម្មវិធី ASPIRE បានចុះជួបសួរសុខទុក្ខ ពិនិត្យស្រះ និង កាឆាង ចិញ្ចឹមត្រីស្ពុង និង ត្រីតុកកែ នៃកសិដ្ឋានរបស់កសិករឈ្មោះ ឆេង ឈុន ដែលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី (អ្នកប្រមូលទិញ) មណ្ឌលសីមា ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង។ បណ្ដុំចិញ្ចឹមត្រីនេះ ទើបបានបង្កើតនៅដើមឆ្នាំ២០២០ ដោយមានការចងក្រង គាំទ្រដោយកម្មវិធី ASPIRE អនុវត្ដដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកោះកុង តាមរយៈការផ្ដល់បច្ចេកទេសចិញ្ចឹម និងឧបករណ៍សម្ភារៈតាមតម្រូវការជាក់ស្ដែង។ បណ្ដុំមានសមាជិកចំនួន ៣៥ គ្រួសារ ក្នុងនោះសមាជិកកំពុងផលិតជាក់ស្ដែងមានចំនួន ១៧ គ្រួសារ និងសមាជិកផ្សេងទៀតកំពុងរៀបចំទីកន្លែងចិញ្ចឹម។

អត្ថបទទាក់ទង