រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ ៖ ១.ពេលព្រឹកបើកវគ្គ នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ដែលមានអ្នកចូលរួមចំនួន ២៦ នាក់ ស្រី ១៤នាក់ ក្នុងនោះកសិករចូលរួមចំនួន ២១ នាក់ ស្រី ១២ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៧០% ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ហើយពួកគាត់ចង់ដាំភាគច្រើន។ ២.ពេលល្ងាចបើកវគ្គ នៅភូមិឈូក ឃុំជីខលើ ដែលមានអ្នកចូលរួមចំនួន ២៨ នាក់ ស្រី ២០នាក់ ក្នុងនោះកសិករចូលរួមចំនួន នាក់ ២២ ស្រី ១៨ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៧៥ % ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម ហើយពួកគាត់ចង់ដាំទាំងអស់គ្នា។ សូមជម្រាបជូនផងដែរ ប្រជាកសិករដែលចូលរៀនវគ្គទាំងពីរខាងលើនេះមានការផុសផុលសួរចង់ចេះចង់ដឹងច្រើន។

អត្ថបទទាក់ទង