រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងក្រុមការងារ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ អ្នកស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម យុវជនសសយក យុវជនក១២ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃព្រហស្បត្តិ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងក្រុមការងារ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ អ្នកស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម យុវជនសសយក យុវជនក១២ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទ Posterបានចំនួន១១២សន្លឹក ចែកប័ណ្ណប្រកាសចំនួន១៥០សន្លឹក ផ្តល់សាប៊ូដុំចំនួន៧៨ដុំ ម៉ាស់១៥០សន្លឹក និងចាក់សារអប់រំតាមឃោសនាសព្ទមានៈការកាត់ បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ បានចំនួន ២១០ខ្នងផ្ទះ ស្មើនឹង ២១០គ្រួសារ តូបចំនួន១៦តូប ដែលមានអ្នកចូលរួមសរុបចំនួន ៤១២នាក់ ស្រី ២៣៧នាក់ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។
នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖
១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួមគោរពច្បាប់ចរាចរផ្លូវគោក ការគ្រប់គ្រងជំងឺរាតត្បាត និងការថែទាំសុខភាព សហគមន៍ ការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ និងបំផ្លាញជម្រកមូសខ្លាញី គម្រោងស្តារទំនាក់ទំនងគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អត្ថបទទាក់ទង